Recent Posts

Download

កន្លែងកម្សាន្តនៅកម្ពុជា

   វត្តភ្នំ

វត្តភ្នំ  ត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ​១៣៧២ ក្នុង​សម័យ​នោះ​យាយ​ពេញ​ជា​អ្នក​គ្រប់​គ្រង​លើ​ភ្នំ​នេះ​មុន​ស្តេច​ពញាយាត​ លុះ​ដល់​សតវត្សរ៍​ទី​១៥​ ឆ្នាំ១៤៣៤​ស្តេច​ពញាយ៉ាត​បាន​មក​កសាង​រាជធានី​នៅ​លើ​ភ្នំ​នេះ​ឯង។​
នៅ​ក្នុង​បរិវេណ​វត្ត​ភ្នំ​នោះ​ មាន​ចេតិយ​ធំមួយ​នៅ​ក្រោយ​ព្រះវិហារ​ សំរាប់​តម្កល់​ធាតុ​ព្រះបាទ ពញាយ៉ាត​ និងចេតិយ​សំរាប់​តម្កល់​ព្រះធាតុ​របស់ព្រះញាតិ​វង្ស​ពញាយ៉ាត​ដែល​ក្នុង​នោះ​ មាន​នៅ​សល់​គ្រឿង​បដិមា​ព្រះ​ពុទ្ធ​នៅ​សម័យ​អង្គរ​នៅ​ក្នុង​ចេតិយ​ធំខាង​ ក្រោយនោះ។​ នៅ​កន្លែង​នោះ​ភាគ​ច្រើន​ភ្ញៀវ​ជាតិ និងអន្តរជាតិ​ គេ​និយម​ទៅ​លេង​តំបន់​វត្ត​ភ្នំ​នេះ​ណាស់។
នាឡិកាប៉ូលនៅវត្តភ្នំ
កាន់ជណ្តើរឡើងទៅកាន់ព្រះវិហា

ភ្នំអដ្ឋរស្ស

រមណីយដ្ឋានភ្នំអដ្ឋរស្ស ស្ថិត​នៅ​ឃុំ​ផ្សារ​ដែក​ និង​ឃុំ​ភ្នំបាត​ ស្រុក​ពញាឮ ភ្នំនេះ​មាន​ឈ្មោះ​បី​ហៅ​បាន​ដូច​គ្នា​ ភ្នំ​ឧដុង្គ​ ភ្នំ​ព្រះរាជ​ទ្រព្យ​ ភ្នំអដ្ឋរស្ស។ ដើម្បី​ទៅ​ដល់​ទីនោះ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥ ភ្នំ​ពេញ​-បាត់​ដំបង លុះ​ដល់​គីឡូម៉ែត្រ​លេខ​៣៧ មាន​ផ្លូវ​លំ​ក្រាល​គ្រួស​ក្រហម​​បែក​ចូល​ខាង​ឆ្វេង​ដៃ​ចំងាយ​៣.៥០គម។ សរុប​ចំងាយ​ពី​ភ្នំ​ពេញ​ដល់​ភ្នំ​មាន​៤០.៥០គម តែបើគិត​ពី​ក្រុង​តាខ្មៅ​វិញ​មានចំងាយ​៥១.៥០គម។អដ្ឋរស្ស​ជា​ខ្សែ​ភ្នំ​មួយ​
 ដែល​លាត​សន្ធឹង​ពី​ជើង​ទៅ​ត្បូង​ប្រវែង​១៥០០​ម៉ែត្រ​ និង​ទទឹង​៧០០​ម៉ែត្រ។ ភ្នំនេះ​មាន​ផ្លូវ​ក្រាល​កៅ​ស៊ូ​ព័ទ្ធ​ជុំ​វិញ​ ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទស្សនា​ជុំ​វិញ​ភ្នំ​។ ខ្សែ​ភ្នំ​អដ្ឋរស្ស​នេះ​មាន​កំពូល​ភ្នំ​៥ គឺ​កំពូល​ភ្នំចេតិយ ទន្ទឹមកំពូល​ភ្នំ​ត្រៃ​ត្រឹង កំពូលភ្នំចេតិយ​កំពូល​បួន ព្រះ​អង្គចូល​ព្រះ​និព្វាន្ត និង​កំពូល​ភ្នំ​អរិយកស្សប។ រមណីយដ្ឋាន​ក្រៅ​ពី​សម្រស់​ធម្មជាតិ​ មាន​ទេភាពដ៏​ស្រស់ ​ត្រកាល​និង​ជំនោរ​ខ្យល​បរិសុទ្ធ​នៃ​ភ្នំ​អដ្ឋរស្ស គឺ​អាចទាក់​ទាញ​ភ្ញៀវ​ទេសចរ អំពី​ប្រវត្តិ​សាស្រ្តដែល​ទាក់​ទង​ទៅ​នឹង​ការ​កសាង​ព្រះ​រាជ​វាំង​ ក្នុង​ស. វទី​១៧-១៩​(១៦២០-១៨៦៦)​ ក្នុង​រជ្ជ​កាល​ស្តេច​ជ័យជេដ្ឋាទី២។ តំបន់​នេះ​មាន​ចេតិយ​បុរាណ​ចំនួន​១៨​កន្លែង​ និង​សាក្យមុនីចេតិយ​​ធំ​មួយទៀត ដែល​តម្កល់នូវ​សារីរិកធាតុ​របស់​ព្រះ​សម្មា​សម្ពុទ្ធ។
យើង​អាច​ឡើង​ទៅ​ទស្សនា​ខាង​លើ​ភ្នំ​បាន តាមជណ្តើរខាងជើង, តាមខាងលិចទល់មុខ​​វត្ត​សន្តិវ័ន​ ឬមជ្ឈមណ្ឌល​វិបស្សនា​កម្ពុជា​,  តាមជណ្តើរខាងកើតត្រង់​សាក្យ​មុនី​ចេតិយ​​ទល់​មុខ​វត្ត​មហារាជដ្ឋាន ហៅវត្ត គុហ៍, តាមផ្លូវវត្តធម្មកេ ឆ្ពោះ​ទៅ​វិហារ​អដ្ឋរស្ស។
នៅ​ជុំវិញ​ជើង​ភ្នំ​ គឺមានរោងលក់ម្ហូប​អាហារ​ជាច្រើន រងចាំ​បម្រើ​សេវាកម្ម​ភ្ញៀវ​ទេសចរ ទាំង​ជាតិ​និងអន្តរ​ជាតិ ដែល​មាន​លក់​ម្ហូប​អាហារ​ខ្មែរ​ដ៏​មាន​ឱ​ជារស​ឆ្ងាញ់​ពិសារ​ ដូចជា ស្ងោមាន់ ឆាក្តៅ​មាន់ ឆាខ្ញីមាន់ មាន់ដុត​ មាន់បំពង​ កង្កែប​បោក ត្រី​ដុត គុយទាវ មីស្រុះគ្រប់​ប្រភេទ និងម្ហូប​អាហារ​កុម្ម៉ង់​ជាច្រើន​ទៀត។

សារមន្ទីរជាតិ

សារមន្ទីរជាតិ ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩១៧​-​១៩១៨​ ដែល​មាន​ទីតាំង​នៅ​ខាង​ជើង​ព្រះ​បរម​រាជ​វាំង​។ សារមន្ទីរជាតិ​ គឺមាន​ដាក់​វត្ថុ​បុរាណ​ជា​ច្រើន​ហើយ​មាន​តម្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង​ប្រវត្តិ​សាស្រ្ត​ខ្មែរ​យើង​។​ សារមន្ទីរ​ជាតិ​នេះ​ គឺមាន​ការ​ទាក់​ទាញ​ភ្ញៀវ​អន្តរ​ជាតិ​ច្រើន​បន្ទាប់​ពី​ព្រះ​បរម​រាជ​វាំង។​
រូបភាពមើលខាងក្រៅ

រូបភាពមើលខាងក្នុង

ស្រះទឹកក្នុងសារមន្ទីរ

ឧទ្យានជាតិ

តំបន់ឧទ្យានជាតិ
គឺជាតំបន់ដែលកំណត់ដោយព្រះរាជក្រិត្យទុកសម្រាប់ការពារដែនធម្មជាតិ និងទស្សនីយភាព ដើម្បីបំរើឲ្យវិទ្យាសាស្រ្ត អប់រំ និងទេសចរណ៍។ តំបន់ឧទ្យាជាតិមាន៧កន្លែងគឺៈ
១-ខ្ពង់រាបគិរីរម្យៈ មានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដែនមានផ្ទៃដី៣៥,០០០ ហិចតា។

ទឹកធ្លាក់គិរិរម្យ
២-ភ្នំបូកគោៈ មានទីតាំងស្ថិតនៅខេត្តកំពតដែលមានផ្ទៃដី១៤០,០០០ហិចតា។

ទឹកធ្លាក់បូកគោ
៣-កែប (ឆ្នេរសមុទ្រ) មានទីតាំងស្ថិតនៅក្នុងក្រុងកែប ដែលមានផ្ទៃ​​ដី៥,០០០ហិចតា។

ឆ្នេរកែប
៤-រាមៈ នៅចន្លោះកោះថ្មី មានទីតាំងស្ថិតនៅក្នុងក្រុងព្រះសីហនុ មានផ្ទៃដី​២១,០០០ហិចតា តំបន់​សំបូរសត្ថស្លាបសមុទ្រ។

សត្វសមុទ្រនៅឆ្នេររាម
៥-បុទុមសាគរៈ​​មានទីតាំងស្ថិតនៅក្នុងខេត្តកោះកុងដែលមាន​ផ្ទៃដី១៧១,២៥០ហិចតា តំបន់នេះ សំបូរសត្ថស្លាបសមុទ្រ។

ទេសភាពធម្មជាតិបទុមសាគរ

៦-ភ្នំគូលែនៈ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ដែមានផ្ទៃដី៣៧,៥០០ហិចតា។

ទឹកធ្លាក់ភ្នំគូលែន
៧-វីរៈជ័យៈ មានទីតាំងស្ថិតនៅក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដែលមានផ្ទៃ​ដី៣៣២,៥០០​ហិចតា តំបន់នេះសំបូរសតុចតុបាទ។

ទេសភាពធម្មជាតិវីរៈជ័យ

 បារាយណ៍ទឹកថ្លា

បើនិយាយ ​ឲ្យ​ចំ​ទៅ​បារាយណ៍​ គឺ​ជា​អាង​ស្តុប​ទឺក​មួយ​ដ៏​ធំ​នៅ​តំបន់​អង្គរ ដែល​មាន​បណ្តោយ​ប្រវែង​៧.៩០០ម និង​ទទឹង​ប្រវែង​២.២០០ម ហើយ​អាច​ផ្ទុក​ទឹក​ពេញ​បាន​ប្រមាណ​៨០.០០០.០០០ម ​នៅ​ក្នុង​រយៈជម្រៅ៥ម។ បារាយណ៍ទឹក​ថ្លា​គឺ​ជា​តំបន់​ដ៏​សំខាន់​នឹង​ជា​កន្លែង​សកម្ម​សំរាប់​ប្រជាជន ដែល​រស់​នៅ​ជុំ​វិញ​នោះ ព្រោះ​វា​ជា​អាង​ទឹក​មួយ​ដ៏​សំខាន់​នៅ​តំបន់​សៀមរាប។ បារាយណ៍​នេះ​គឺ​កសាង​ដោយ​ស្តេច​មួយ​ព្រះ​អង្គ​ព្រះ​​នាម សូរ្យវរ្ម័នទី១ ក្នុង​ឆ្នាំ​១០៥០។ បារាយណ៍​អាច​ផ្តល់​ទឹក​សម្រាប់​ធ្វើ​ស្រែ​​បាន​ ប្រមាណ​១.៥០០ហិចតា។ ក្រោយ​មក​ទៀត​គេ​ចាប់​ផ្តើម​ស្តារ​បារាយណ៍ កាល​ពី​ទសវត្សរ៍​ឆ្នាំ១៤៣០។ ប៉ុន្តែលុះ​ដល់​ចុង​ទសវត្សរ៍​១៤៥០ ទើប​មាន​ការ​រៀប​ចំ​ជួស​ជុល​ឡើង​វិញ ដែល​គម្រោង​ពេល​នោះ​គឺ​សម្រាប់​ស្រោច​ស្រប់ឲ្យ​បាន​១០.០០០ហិចតា ដើម្បី​បំរើ​សេចក្តី​ត្រូវ​ការ​នៃ​គ្រួសារ​ចំនួន​២៥០០។ ហើយ​រវាង​២០​ឆ្នាំ​តមក​ទៀត​ពុំ​មាន​ការ​ថែទាំ​ត្រឹម​ត្រូវ​នៅ​ឡើយ ដែល​ជាហេតុ​ធ្វើ​ឲ្យ​បារាណណ៍​កាន់​តែ​រាក់​ទៅៗ។ តាមរយៈឯកសារ​ អាំង​ ជូលាន អេរិកប្រេណូវិត្ស អាស្លីថមសុន ឆ្នាំ​១៩៩៧ ឥឡូវតំបន់ ​បារាយណ៍​មិន​ត្រឹម​តែ​ជា​តំបន់​កសិកម្ម​នោះ​ទេ​ គឺថែមទាំង​ជា​កន្លែង​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ទៀត​ផង និង​ជា​កន្លែង​ទាក់​ទាញ​ដ៏​ធំ​បន្ទាប់​ពី​តំបន់​អង្គរ ហើយ​រមណីយដ្ឋាន​នេះ​គឺ​មាន​ប្រជាប្រិយ​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ម្លេះ ប៉ុន្តែ​គ្រាន់​តែ​សម្រាប់​ភ្ញៀវ​ក្នុង​ខេត្ត និង​ជុំ​វិញ​ខេត្ត​សៀម​រាប​តែ​ប៉ុណ្ណោះ។ តាំង​ពី​ឆ្នាំ​២០០០​មក​រមណីយដ្ឋាន ក៏ក្លាយ​ទៅ​ជា​តំបន់​ទាក់​ទាញ​ដែល​មាន​ប្រជា​ប្រិយ​បំផុត​សំរាប់​ភ្ញៀវ​ដែល​ មក​ពី​ខេត្ត​ឆ្ងាយៗផងដែរ។ ឥឡូវតំបន់នេះ​ក៏​ក្លាយ​ជា​តំបន់​ទាក់​ទាញ​សំរាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​។

បើ​តាម​រឿង​ព្រេង​ខ្មែរ​យើង​បាន​និទាន​ថា បារាយណ៍​នេះ​ពី​ដើម​ឡើយ​គឺ​ជាង​អាង​ក្រពើ​ឈ្មោះអាធន ដែល​ត្រូវ​បាន​ព្រះ​រាជ​បុត្រី​របស់​ព្រះ​បាទ​កង​ចក្រ​មក​ចិញ្ចឹម​តែ​ប៉ុណ្ណោះ។

បឹងយក្សឡោមនៅខេត្តរតនគិរី

បឹ ​ង​យ​ក្ស​ឡោម ​ដែ​ល​​ជាបឹ​​ង​ធ​ម្ម​ជា​តិ​មួ​យ​ ប​ន្ស​ល់​ទុ​ក​ដោ​យ​កា​រ​​ផ្ទុះ​ភ្នំ​ភ្លើ​ង ​តាំ​ង​ពី​៧​សែ​ន​ឆ្នាំ​មុ​ន​ ​ប​ច្ចុ​ប្ប​ន្ន​កំ​ពុ​ង​ក្លា​យ​ទៅ​ជា​រ​ម​ណី​យ​ដ្ឋា​ន ​ដែ​ល​​មា​ន​ ​សក្តា​នុ​ព​ល​ខ្ព​ស់​បំ​ផុ​ត​ ​រ​ប​ស់​ខេ​ត្ត​រ​ត​ន​​គិ​រី ​ក្នុ​ង​កា​រ​ ​ទា​ក់​ទា​ញ​ភ្ញៀ​វ​ទេ​ស​ច​រ​ ម​​កពី​ទី​ជិ​ត​​ឆ្ងាយ​​ឱ្យ​ចូ​ល​ទៅ​ ​ទ​ស្ស​នា​ក​ម្សា​ន្ត​ស​ប្បា​យ​។​
យោងតាមស្ថិតិ ដែលទទួលបានពីមន្ទីរទេស- ចរណ៍ខេត្តរតនគិរី បានឱ្យដឹងថា កាលពីឆ្នាំ២០១១ កន្លងទៅ រមណីយដ្ឋាន ដែលមានទឹកថ្លា ដូចជា កញ្ចក់ និងព្រៃដុះហ៊ុមព័ទ្ធជុំជិតនេះ ទទួលបាន ភ្ញៀវទេសចរមកពីគ្រប់ទិសទី ចូលទៅទស្សនា- កម្សាន្តសប្បាយ សរុបប្រមាណជា ១១ម៉ឺននាក់ ហើយនៅឆ្នាំ២០១២នេះ និងឆ្នាំខាងមុខ អាច នឹងមានការកើនឡើងច្រើនថែមទៀត...។
“បឹងយក្ខឡោម” ដែលមានទំហំប្រមាណ ៨០០ម៉ែត្របួនជ្រុង ហ៊ុមព័ទ្ធទៅដោយរុក្ខជាតិពណ៌ បៃតងស្រស់នៅគ្រប់រដូវកាល មានចម្ងាយប្រមាណ៣ ទៅ៤គីឡូម៉ែត្រ ខាងកើតក្រុងបានលុង ក្នុងខេត្តរតនគិរី ដែលពីដើមមក មិនសូវមានមនុស្សម្នាបានទៅដល់ នោះ ឥឡូវនេះ កំពុងក្លាយទៅជារមណីយដ្ឋាន ដែល មានភាពទាក់ទាញបំផុតមួយរបស់ខេត្តរតនគិរី។
មិនថាតែថ្ងៃ ដែលមានពិធីបុណ្យទានធំៗប៉ុណ្ណោះ ទេ ដែលមានភ្ញៀវចូលទៅទស្សនាកម្សាន្តនៅទីនោះ សូម្បីតែនៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃធម្មតា ក៏មានមនុស្ស ចូលទៅលេងកម្សាន្តសប្បាយដែរ ជាពិសេស គឺទៅ ងូតទឹកដែលថ្លាឆ្វង់ដូចកញ្ចក់ ឆ្លុះឃើញដល់បាត និង ទស្សនាព្រៃ ដែលដុះហ៊ុមព័ទ្ធជុំវិញផ្ទៃបឹងនេះ។
នៅក្នុងរដូវបុណ្យចូលឆ្នាំចិន-វៀតណាម ថ្មីៗនេះ រមណីយដ្ឋាន ដែលមានទេសភាពដ៏ស្រស់ស្អាតនេះ ទទួលបានភ្ញៀវទេសចរចូលទៅទស្សនាកម្សាន្តសរុប ដល់ទៅ១៨.៥៥៩នាក់ ក្នុងនោះ ប្រមាណ៣៣៨ នាក់ គឺជាជនបរទេស ដែលភាគច្រើនសុទ្ធតែចង់ទៅ ស្វែងយល់ និងផ្តិតយករូបភាពធម្មជាតិ នៃផ្ទៃបឹង នេះ ឱ្យបានឃើញផ្ទាល់ភ្នែក។
លោកង៉ែត ពីទូ ប្រធានមន្ទីរទេសចរណ៍ ខេត្ត រតនគិរី បានប្រាប់ “អង្គរធំ”ថា សព្វថ្ងៃ អ្នកទេសចរ ដែលចូលទៅលេងកម្សាន្តសប្បាយនៅរមណីយដ្ឋាន បឹងយក្ខឡោម ភាគច្រើន គឺច្រើនតែទៅងូតទឹកលេង ហើយមានតែមួយចំនួនតូចប៉ុណ្ណោះ ដែលទៅមើល ធម្មជាតិ និងព្រៃព្រឹក្សា ដែលដុះនៅរាយព័ទ្ធជុំវិញបឹង នេះ ព្រោះថា ទឹកនៅទីនេះ ងូតទៅត្រជាក់ស្រួលខ្លួន គ្មានផលរមាស់អីដល់សុខភាពឡើយ។
លោកង៉ែត ពីទូ បានប្រាប់បន្តទៀតថា សព្វថ្ងៃ ខេត្តរតនគិរី មានបឹងចំនួន៣ ដែលជាបឹងធម្មជាតិ បន្សល់ទុកមកដោយការផ្ទុះភ្នំភ្លើង ប៉ុន្តែ ក្នុងចំណោម បឹងទាំងបីនេះ មានតែបឹងយក្សឡោមមួយប៉ុណ្ណោះ ដែលមានសក្តានុពលក្នុងការទាក់ទាញទេសចរខ្លាំង ជាងគេ ព្រោះថា ទីតាំងបឹងនេះនៅកៀកកិតជិតជាប់ ជាមួយនឹងទីប្រជុំជនខេត្តផង និងមានផ្លូវចូល ងាយ ស្រួលជាងបឹងពីរផ្សេងទៀតផង។
លោកង៉ែត ពីទូ បានមានប្រសាសន៍បញ្ជាក់ថា “រមណីយដ្ឋានបឹងយក្សឡោម គឺជាបេះដូងរបស់ ខេត្តរតនគិរី ព្រោះថា វាមានប្រជាប្រិយភាពក្នុងការ-ទាក់ទាញភ្ញៀវទៅលេងកម្សាន្តបានច្រើនជាងរមណីយ- ដ្ឋានដទៃៗទៀត ដែលមាននៅក្នុងខេត្តនេះ”។
រមណីយដ្ឋានបឹងយក្សឡោម ដែលមានផ្លូវចូល ប្រមាណជា១គីឡូម៉ែត្រ ក្រាលដោយកៅស៊ូខ្មៅរលើប មានសម្រស់ធម្មជាតិដ៏ប្រណីត និងមានម្លប់ឈើ ត្រឈឹងត្រឈៃ សម្រាប់ឱ្យភ្ញៀវអង្គុយជ្រកលេង-កម្សាន្ត បានយ៉ាងត្រជាក់ចិត្ត ដោយគ្មានការភ័យព្រួយ ខ្លាចកម្តៅព្រះអាទិត្យចាំងមកលើ ក្តៅទ្រាំមិនបាន ដូចជារមណីយដ្ឋានដទៃឡើយ។
នៅជុំវិញផ្ទៃបឹង ដែលមានជម្រៅទឹកដល់ទៅ ៥០ម៉ែត្រនោះ ព្រៃឬស្សីជាច្រើនបានដុះលាក់ខ្លួនពួន ជ្រកក្រោមម្លប់ឈើធំៗ ងាយស្រួលផ្តល់ជាម្លប់សម្រាប់ អ្នកទៅលេងកម្សាន្តបានសម្រាកកាយ ស្រាយកញ្ចប់- អាហារធ្វើការបរិភោគ។
អ្នកទៅទស្សនានៅទីនេះ ពួកគេអាចក្រាល កន្ទេលអង្គុយលេងនៅក្រោមម្លប់ឈើ ដែលដុះនៅ រាយប៉ាយព័ទ្ធជុំវិញមាត់បឹង ត្រង់កន្លែងណាមួយ ក៏ បាន តាមចំណូលចិត្ត ដែលពួកគេចង់ ព្រោះថា នៅទីនេះ ក្រៅពីមានសន្តិសុខល្អ ក៏មិនមានតម្រូវឱ្យមានការបង់ សេវាសម្រាប់ថ្លៃកន្លែងអង្គុយដែរ។
សូមបញ្ជាក់ថា ខេត្តរតនគិរី ដែលជាខេត្តសម្បូរ ទៅដោយតំបន់អេកូទេសចរណ៍ មានបឹងធម្មជាតិ ដែល បន្សល់ទុកដោយការផ្ទុះភ្នំភ្លើងចំនួនពីរផ្សេងទៀត ក្រៅ ពីបឹងយក្សឡោម ក្នុងនោះមានបឹងយក្ខអូម និងបឹង- លំគុត។ បឹងយក្សអូម មានចម្ងាយពីបឹងយក្សឡោម ៧គីឡូម៉ែត្រ ចំណែកឯបឹងលំគុត មានចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ពីបឹងយក្សឡោម។
លោកង៉ែត ពីទូ បានឱ្យដឹងថា រមណីយដ្ឋាន បឹងយក្សឡោម សព្វថ្ងៃគ្រប់គ្រងដោយសហគមន៍ជន- ជាតិភាគតិច មិនមែនជារមណីយដ្ឋាន ដែលធ្វើតាម លក្ខណៈវិនិយោគទេ ដូច្នេះ រាល់ការចូលទៅទស្សនា ក្រៅពីការបង់ថ្លៃសំបុត្រចូល ដែលមានតម្លៃ៣០០ រៀលសម្រាប់មនុស្សម្នាក់ និងថ្លៃរថយន្តចូល ដែល មានតម្លៃ៣.០០០រៀល សម្រាប់រថយន្តតូច និង៥.០០០ រៀលសម្រាប់រថយន្តធំនោះ គឺមិនមានការតម្រូវឱ្យ មានការបង់ថ្លៃសេវាអ្វីផ្សេងទៀតឡើយ។
លោកង៉ែត ពីទូ បានឱ្យដឹងបន្តទៀតថា “សព្វថ្ងៃ យើងមិនចង់ឱ្យមានការលក់សំបុត្រចូលទៅទស្សនា បឹងធម្មជាតិនេះថ្លៃទេ ព្រោះយើងចង់លើកទឹកចិត្តឱ្យ មនុស្សចូលទៅលេងរមណីយដ្ឋាននេះឱ្យបានច្រើននៅ ពេលអនាគត ដើម្បីលើកមុខមាត់ដល់សហគមន៍ជន- ជាតិភាគតិច និងខេត្តរបស់យើង”។
បឹងយក្ខឡោម ដែលជាកេរដំណែលរបស់ សហគមន៍ទំពួននោះ ដើមឡើយ ត្រូវបានប្រជាពលរដ្ឋ- ខ្មែរចាត់ទុកថា គីជាកន្លែងសក្ការៈ និងជាទីជម្រកនៃ រុក្ខទេវតា មិនមានអ្នកណាហ៊ានទៅជិតទេ ព្រោះគេមាន ជំនឿថា វត្តមានរបស់ពួកគេ អាចធ្វើឱ្យអ្នកតាថែរក្សា នៅទីនោះខឹង ហើយនឹងផ្តន្ទាធ្វើឱ្យពួកគេឈឺ ឬក៏ជួប នឹងគ្រោះកាចផ្សេងៗជាដើម។
នៅឆ្នាំ១៩៩២ ពោលគឺ នៅពេលដែលមានវត្ត-មានទាហានអ៊ុនតាក់មកដល់ ជាពិសេស ទាហានអ៊ុន- តាក់ ជនជាតិអ៊ុយរុយហ្គាយ តែងតែចូលទៅងូតទឹក លេងនៅក្នុងបឹងនេះ ហើយដោយឃើញទាហាន ទាំង នេះមិនមានបញ្ហាអ្វី ទើបបងប្អូនខ្មែរ នៅខេត្តរតនគិរី ហ៊ានចូលទៅងូតទឹកលេងតាមដែរ ដែលពីដើមឡើយ ពួកគាត់មិនហ៊ានទៅងូតទឹកលេងទេ ព្រោះភ័យខ្លាច ខុសមាត់-ក អ្នកតាព្រៃភ្នំ កាច់ឱ្យឈឺ។
លោកង៉ែត ពីទូ បានមានប្រសាសន៍ថា សព្វថ្ងៃ កំណើនភ្ញៀវមកលេងបឹងយក្ខឡោម មានជាបន្ត-បន្ទាប់ ពោលគឺ ចាប់តាំងពីផ្លូវជាតិលេខ៧ ត្រូវបាន អ៊ុតក្រាលកៅស៊ូរួចមក ហើយចំនួននេះ នឹងមានការ- កើនឡើងទៀត នៅក្រោយពេលដែលកំណាត់ផ្លូវពី អូរពងមាន់ ភ្ជាប់ទៅខេត្តរតនគីរី ចម្ងាយប្រមាណ ជាង១០០គីឡូម៉ែត្រ ត្រូវបានអ៊ុតក្រាលកៅស៊ូរួចរាល់ ជាស្ថាពរនោះ។
លោកង៉ែត ពីទូ បានគូសបញ្ជាក់ថា “អនាគត ខេត្តរតនគិរី នឹងក្លាយទៅជាកន្លែងទាក់ទាញមួយ ដ៏សំខាន់សម្រាប់ភ្ញៀវទេសចរ ព្រោះថា ខេត្តមានអ្វីៗ សព្វយ៉ាងសម្រាប់ឱ្យភ្ញៀវទស្សនា ក្នុងនោះមាន ដូចជា ទឹកធ្លាក់ ព្រៃភ្នំ សត្វកម្រ ភូមិជនជាតិភាគតិច រស់នៅ និងបឹង ដែលសល់ពីការផ្ទុះភ្នំភ្លើងនេះជាដើម”។
យោងតាមផែនការអភិវឌ្ឍន៍ទេសចរណ៍របស់ ខេត្តរតនគិរី នៅឆ្នាំ២០១៥ខាងមុខ បឹងយក្ខឡោម នឹងស្រូបទាញភ្ញៀវ មកលេងកម្សាន្តបានប្រមាណ ជា១៥ម៉ឺននាក់៕
ទស្សនាខេត្តតាកែវ
ភ្ញៀវទៅកម្សាន្តនៅរមណីយដ្ឋានភ្នំតាម៉ៅ នាពេលបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១១
តាកែវ ​:តាកែវ ជា​ខេត្ត​មួយ តែងតែ​ត្រូវបាន​មើលរំលង​ពី​ទេសចរ​បរទេស​។ ប៉ុន្តែ​ទទួល​ចំណាត់ថ្នាក់​ខ្ពស់​ពី​ប្រជាជន​ក្នុងប្រទេស ដែល​ធ្វើដំណើរ​ទៅ​ខេត្ត​នេះដើម្បី​ទស្សនា​ប្រាសាទ និង​កន្លែង​ទេសចរណ៍ធម្មជាតិ​ជាច្រើន​។ ខេត្តតាកែវ មាន​ទីតាំង​ជាប់​នឹង​ខេត្តកណ្ដាល កំពត និង​កំពង់ស្ពឺ ព្រមទាំង​ជាប់​ប្រទេស​វៀតណាម​។​
​អំឡុងពេល​ធ្វើដំណើរ​ឆ្ពោះទៅ​ខេត្តតាកែវ សូម​ធ្វើដំណើរចូលទៅ​កាន់​ភ្នំ​ជី​សូរ ដើម្បី​ទស្សនា​ប្រាសាទដែល​បន្សល់ទុក​ពី​សតវត្សរ៍​ទី​១១ នៃ​សម័យអង្គរ​។ ប្រាសាទ​នេះ​បាន​កសាង​នៅលើ​កំពូលភ្នំ ដែល​ព័ទ្ធជុំវិញដោយ​ទេសភាព​ជនបទ​។ ជណ្ដើរ​ឡើង​ប្រាសាទ​មាន​ចំនួន ៥០៣ កាំ យ៉ាងរឹងមាំ​។ ទេសភាពនៃ​ជនបទ​នេះ ពិតជា​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ប្រាសាទបុរាណ​នេះ មាន​សកម្មភាព​ឡើងវិញ ដែល​ពុទ្ធសាសនិកជន ធ្វើ​ធម្ម​យាត្រា​ទៅ​ទីនោះ ក្នុងឱកាស​បុណ្យ​សាសនា​ផ្សេងៗ​។ ចម្លាក់​ដ៏​វិចិត្រនៃ​អាទិទេព​ឥណ្ឌូ អាច​ឃើញ​បាន​នៅលើ​ប៉ម​របស់​បណ្ណាល័យ​។ ធ្នឹម​ធ្វើ​ពី​ថ្មភក់​ដ៏​ស្រស់ស្អាតនៅ​ខាង​ពីលើ​មាត់ទ្វារ និង​ចម្លាក់​តែមួយគត់ ដែល​តុបតែង​ទ្វារ​ឈើ​របស់​ប្រាសាទធំ​ ។​
270920112215
អ្នក ​អាច​រីករាយ​នឹង​ដំណើរ​កម្សាន្ដតាម​ទូក តាម​ទន្លេ ទៅ​ទស្សនា​សារមន្ទីរ​បុរាណវត្ថុ​អង្គរបុរី និង​បន្ទាប់មក​ទៅ​កន្លែង​មួយទៀតនៃ​ប្រាសាទភ្នំដា​។
​ប្រាសាទនាងខ្មៅ មាន​ទីតាំងនៅ​ក្នុងស្រុក​សំរោង​។ នេះ​ជា​ប្រាសាទ​ដែល​កសាង​ពី​ថ្មភក់ និង​ឥដ្ឋ​អំឡុង​សតវត្សរ៍​ទី​១០ ប៉ុន្តែ​ភាគច្រើន​នៃ​ផ្នែក​របស់​ប្រាសាទនាងខ្មៅ ត្រូវបាន​បំផ្លាញ​។
​ទន្លេបាទី ជា​បឹង​តូច​មួយ​មាន​ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ប្រហែល ៣៥ គីឡូម៉ែត្រ ភាគខាងត្បូង​ទីក្រុង​ភ្នំពេញ​។ ទីនេះ ជា​ទិសដៅ​ទេសចរណ៍ ដ៏​មាន​ប្រជាប្រិយ​នាពេល​ចុង​សប្ដាហ៍​សម្រាប់​ប្រជាជន​ក្នុងស្រុក​។ ខ្ទម​ឫស្សី​ធ្វើជា​ជួរ​តាម​បណ្ដោយ​មាត់បឹង ​ធ្វើឲ្យ​រមណីយដ្ឋាន​មាន​ស្ទីល​បែប​សុខដុម​ជាមួយនឹង​អាហារ ភេសជ្ជៈ និង​កន្លែង​ដើម្បី​លំហែ​ពី​ការងារ​ដ៏​តានតឹង​។ ទីនេះ​ក៏​ជា​កន្លែង​ស្ទួ​ច​ត្រី​ដ៏​មាន​ប្រជាប្រិយ​មួយ​សម្រាប់អ្នកទេសចរ​ និង​ប្រជាជន​ក្នុងស្រុក​។​
270920112225
នៅ ​ជិត​បឹង​ទន្លេបាទី តាម​បណ្ដោយ​ផ្លូវជាតិ​ឆ្ពោះទៅកាន់​ខេត្តតាកែវ គឺជា​ប្រាសាទតាព្រហ្ម ដែល​បាន​កសាង​នា​សម័យអង្គរ​សតវត្សរ៍​ទី​១២ ដោយ​ព្រះបាទ​ជយ​វរ្ម័នទី​៧ ដែល​បាន​ថែរក្សា​ទុក​យ៉ាង​ល្អ​។ ប្រាសាទយាយពៅ ជា​ប្រាសាទ​សម័យអង្គរ​មួយទៀត ដែល​នៅ​ជិត​ទន្លេបាទី​ដែរ​ ។ ប្រាសាទ​មួយក្នុងចំណោម​ប្រាសាទ​ទាំងពីរ​នោះ គឺ​ប្រាសាទតាព្រហ្ម មាន​វិសាលភាព​ធំ​ជាង និង​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាង ដែលមាន​ចម្លាក់​ដ៏​ស្រស់ស្អាត ដែល​បាន​ថែរក្សា​ទុក​យ៉ាង​ល្អ​មួយចំនួន​។ ប្រាសាទយាយពៅ ជា​ប៉ម​ថ្មភក់​តែមួយ មាន​ទីតាំងនៅ​ជិត​វត្ត​ព្រះពុទ្ធសាសនា​មួយ​។ ឈ្មោះ​យាយ​ពៅ ពិតជា​ត្រូវបាន​ដាក់ឈ្មោះ​របស់​ព្រះ​មាតា ស្ដេច​តា​ព្រហ្ម​។​
Capture
ខ្ចុសបណ្តែតទឹក នៅរមណីយដ្ឋានទន្លេបាទី
មជ្ឈមណ្ឌល ​សង្គ្រោះ​ជីវិត​សត្វព្រៃ​នៅ​ភ្នំ​តា​មៅ មាន​ផ្ទៃដី​សរុប ១.២០០ ហិកតា​។ មជ្ឈមណ្ឌល​នេះ បង្កើតឡើង​ដើម្បី​ថែរក្សា​សត្វព្រៃ​ដ៏​កម្រ ដែល​បាន​ជួយសង្គ្រោះ និង​មាន​គ្រោះថ្នាក់​ក្នុងប្រទេស​។ ៨០ ហិកតា នៃ​ផ្ទៃដី ត្រូវបាន​រក្សា​ទុកជា​សួនសត្វ សម្រាប់​ភ្ញៀវ​ចូល​ទស្សនា​។ នៅ​ទីនោះ មាន​សត្វព្រៃ​ជាច្រើន ដែល​សត្វ​ជាច្រើន​ប្រភេទស្ថិតនៅក្នុង​គ្រោះថ្នាក់​។ សួនសត្វ​ត្រូវបាន​ថែរក្សា​យ៉ាង​ល្អ និង​ជាការ​ទាក់ទាញ​ទេសចរ​ដ៏​មាន​ប្រជាប្រិយ​ផងដែរ​ ៕
រមណីយដ្ឋានកម្ពុជា ៖ ទឹកឈូរខេត្តកំពត
ធ្វើដំនើរចេញពីទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ ៣ រឺលេខ ៣១ កាត់តាមស្រុកបន្ទាយមាស, កំពង់ត្រាច លោកអ្នកនឹងចូលដល់ ទឹកធម្មជាតិបែកនារតីនៃប្រទេសកម្ពុជា គឺខេត្តកំពត។ ខេត្តកំពត គឺជាខេត្តមួយជាប់ឆ្នេរសមុទ្ទ ដែលមានសក្តានុពល ផ្នែកទេសចរណ៌, នេសាទ និងកសិកម្មនានា ព្រោះទឹកដីនេះ សម្បូរដោយធនធាន ធម្មជាតិ មាន ព្រៃឈើ, ភ្នំថ្ម ដែលមាន រ៉ែធម្មជាតិ។ ចំពោះសក្តានុពលទេសចរណ៌, ខេត្តកំពត មានតំបន់ទេសចរណ៌ធម្មជាតិ ជាច្រើនដូចជា តំបន់ឆ្នេរជ្រោយអំពិល, ទីក្រុងចំណាស់ និងព្រែកដ៏ស្រស់ស្អាតក្នុង ទីក្រុងកំពត, រមណីយដ្ឋានភ្នំបូកគោ និងសម្រស់ទឹកធ្លាក់ ទឹកឈូរ ដែលពេលនេះ យើងខ្ញុំសូមនាំអារម្មណ៌លោកអ្នក ហែលទឹកដ៏ត្រជាក់នៃទឹកឈូរ ខេត្តកំពត។
ធ្វើដំនើរ កាត់​តាម​ដងស្ទឹង​ដ៏​ធំ​មួយ​នៅ​ក្រុង​កំពត និង​បត់​ស្តាំ​តាម​ផ្លូវ​មួយ​ដែល​មាន​ចម្ងាយ​៧​គីឡូម៉ែត្រ លោកអ្នក​នឹង​ប្រទះ​ភ្នែក​ឃើញ​ផ្លូវទឹក​មួយ​គួរ​ជាទី​ចាប់ចិត្ត​ដិតអារម្មណ៍​ ជាខ្លាំង​។ ទី​នោះ​ត្រូវបាន​គេ​ស្គាល់​ថា​រមណីយដ្ឋាន​ទឹកឈូ​។ រមណីយដ្ឋាន​ទឹកឈូ​នេះ មាន​ទឹក​ដ៏​ត្រជាក់​និង​ថ្លា​ដូច​កញ្ចក់​។ នៅ​កន្លែង​ដ៏​មនោ​រម្យ​មួយ​នេះ មាន​ហាង​លក់​អាហារ​ច្រើន​កន្លែង ដោយ​មាន​លក់​ចាប់ពី​ផ្លែឈើ រហូត​ដល់​មាន់​ខ្វៃ​និង​ត្រី​អណ្តែង​អាំង​ជាដើម​៕
6066kampot_teuk_chhou.jpg
- See more at: http://neavea.com/view.php?article=44&title=%E1%9E%9A%E1%9E%98%E1%9E%8E%E1%9E%B8%E1%9E%99%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%B6%E1%9E%93%E1%9E%91%E1%9E%B9%E1%9E%80%E1%9E%88%E1%9E%BC%E1%9E%9A%20%E1%9E%81%E1%9F%81%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%80%E1%9F%86%E1%9E%96%E1%9E%8F#sthash.SmO3pHp9.dpuf
 
ជីផាត តំបន់​អេកូ​ទេសចរណ៍​ល្បី

ដោយសារតែ កម្ពុជា មានឆ្នេរសមុទ្រ រាប់រយ​គី​ឡូ​ម៉ែត្រ​ ​ត​ភ្ជា​ប់ជា​មួ​យជួ​រ​ភ្នំ​ធំ​ៗ ​ដូ​ច​ជា​ជួរ​ភ្នំ​កំ​ចាយ​ ​ជួរ​ភ្នំ​ក្រ​វាញ​ ​ផ្តល់​ទេ​ស​ភា​ពបៃ​ត​ង​គ្រប់​រ​ដូ​វ​នោះ ​ទើ​ប​ញ៉ាំ​ង​ ​វិ​ស័​យ​ទេ​ស​ចរ​ណ៍​ឱ្យ​មា​ន​ស​ក្តា​នុ​ព​ល​ ទៅ​មុ​ខជា​និ​ច្ច។​ ​ជាក់​ស្តែ​ង​ ប​ច្ចុ​ប្បន្ន​នេះ​ ​នៅតំ​ប​ន់​ព្រៃស​ហ​គ​មន៍​ ​អេ​កូ​ទេស​ច​រ​ណ៍​ជីផា​ត​ ​កំពុ​ង
ក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យទៅកម្សាន្ត ផ្តល់ចំណូលថវិកាមិន ដែលដាច់...។
ព្រៃសហគមន៍ អេកូទេសចរណ៍ជីផាត មានទីតាំងនៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង និងជាតំបន់ភ្នំក្រវាញ ភាគខាងត្បូង សម្បូរ- ទៅដោយព្រៃព្រឹក្សា លតាជាតិ ព្រែកស្ទឹង ដៃសមុទ្រ ជ្រោះជ្រលងដងអូរ បឹងបួ ទឹកធ្លាក់ លំនៅបក្សាបក្សី ម្រឹគីម្រឹគា មច្ឆជាតិគ្រប់ប្រភេទ ពេលបានទស្សនា នឹងជាប់ចិត្តដិតអារម្មណ៍ពុំចង់ឃ្លាត។
នៅក្នុងសុន្ទរកថា បូកសរុបការងារសហគមន៍ កាលពីថ្ងៃទី០១ មិថុនា ២០១១ ក្រោមអធិបតីភាពឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួង- ទេសចរណ៍ ដោយមានការចូលរួមពីលោកសាយ សុជាតិ អភិបាលរង ខេត្តកោះកុង, កញ្ញាស៊ូវណ្ណា ហ្គោនឡែត នាយិកា- ប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រមទាំងប្រជា-សហគមន៍ មន្ត្រីរាជការយ៉ាងច្រើនកុះករនោះ លោក ព្រំ ហឹង ជាប្រធានសហគមន៍ អេកូទេសចរណ៍ជីផាត បានថ្លែងថា ឃុំជីផាត បានបែងចែកជាតំបន់ដីភូមិ, តំបន់ ព្រៃឈើសហគមន៍, មជ្ឈមណ្ឌលសង្គ្រោះសត្វដំរី, តំបន់ ដាំព្រៃឈើឡើងវិញ តំបន់ការពារដីជំរាល និងតំបន់ដី សម្បទានរបស់ក្រុមហ៊ុនឧកញ៉ាលី យ៉ុងផាត់។ ឃុំនេះ មានប្រជាពលរដ្ឋចំនួន៥៥៥គ្រួសារ ដោយមាន២៥៥ គ្រួសារជាសមាជិកគម្រោង ដែលក្នុងនោះមាន១០០ គ្រួសារ បានទទួលចំណូលរាល់ខែពីតំបន់ទេសចរណ៍ ជីផាត។ ចាប់តាំងពីខែតុលា
២០០៨ មក សហគមន៍ ជីផាត បានបើកទ្វារស្វាគមន៍ភ្ញៀវទេសចរ បានជាង ២.៧០០នាក់ ដែលបាននាំចំណូលដល់សហគមន៍ ជិត ១០០.០០០ដុល្លារអាមេរិក បើគិតត្រឹមខែឧសភា ២០១១។ គម្រោងសហគមន៍អេកូទេសចរណ៍ បាន បន្តអភិវឌ្ឍ និងកែលម្អសេវាកម្មទេសចរណ៍ឱ្យស៊ីគ្នា នឹងតម្រូវការរបស់ភ្ញៀវដែលមានការផ្លាស់ប្តូរ ប៉ុន្តែ ក៏បានផ្តល់ជូននូវផលិតផលសំខាន់ៗ ដែលប្រជា-ពលរដ្ឋបានអនុវត្តតាមបែបប្រពៃណីផងដែរ។
លោកប្រធានសហគមន៍បានថ្លែងទៀតថា ថ្មីៗនេះ សហគមន៍អេកូទេសចរណ៍ បានណែនាំផលិតផលថ្មី បែបកម្សាន្ត គឺការចាប់បង្កង តាមលក្ខណៈបុរាណ ដែលសេវាកម្មថ្មីនេះ រំពឹងថា នឹងបានទទួលការគាំទ្រ ពីសំណាក់ភ្ញៀវអន្តរជាតិជាមិនខាន។ ជាទូទៅ ភ្ញៀវ ដែលចូលមកស្នាក់នៅជីផាត ជាមធ្យម រយៈពេល៣ ថ្ងៃកន្លះ ដោយភ្ញៀវទាំងអស់អាចជ្រើសសេវាកម្សាន្ត ផ្សេងៗ ដូចជាធ្វើដំណើរតាមទូកយឺតៗតាមដងស្ទឹង ដើរកាត់ព្រៃ និងបោះជំរំក្នុងព្រៃ, ជិះកង់ឡើងភ្នំ កាត់ ទឹកជ្រោះ ទៅមើលទឹកធ្លាក់៦កន្លែង, ទឹកឆាយ១កន្លែង, មើលសត្វព្រៃ២កន្លែង ជាពិសស ភ្ញៀវដែលចូលចិត្ត ជិះកង់ អាចចេញដំណើរពីជីផាត ទៅភ្នំប៉ែល ដើម្បី មើលពាង និងមឈូសបុរាណ ដែលមានអាយុកាល ប្រមាណជាង៥០០ឆ្នាំមុន។ អ្វីដែលប្លែកជាងនេះទៀត គឺភ្ញៀវអាចជិះទូកមើលថ្ងៃរៀបលិច ដោយអាចពិសា អាហារពេលល្ងាចដ៏មានឱជារស ក្រោមពន្លឺចង្កៀង- គោមប្រេងកាត ខណៈដែលទូកកំពុងបើកយឺតៗបណ្តែត- ខ្លួន តាមដងព្រែក ឬក៏ជក់ចិត្តនឹងបានមើលសត្វស្លាបហើរ ចូលទ្រនំ នាពេលសុរិយាហៀបចូលអស្តង្គត។
ទោះជាតំបន់ទេសចរណ៍ធម្មជាតិជីផាត កំពុង ទាក់ទាញអារម្មណ៍ភ្ញៀវយ៉ាងនេះក្តី ក៏លោកប្រធាន សហគមន៍ បានសម្តែងការព្រួយបារម្ភថា បច្ចុប្បន្ន ជីផាត បានជួបនូវការគំរាមកំហែងមួយ គឺការបូមខ្សាច់របស់ ក្រុមហ៊ុនឯកជន ដែលអាចធ្វើឱ្យប៉ះពាល់ដល់លំនៅ- ដ្ឋានប្រជាពលរដ្ឋ ដែលរស់នៅតាមដងព្រែក និងប៉ះ-ពាល់ដល់ការនេសាទរបស់អ្នកស្រុកមូលដ្ឋាន ដែល ត្រូវផ្គត់ផ្គង់សហគមន៍ និងភ្ញៀវទេសចរ។
គួរបញ្ជាក់ថា ផ្ទៃដីនៅតំបន់សហគមន៍អេកូ-ទេសចរណ៍ជីផាត គ្របដណ្តប់ដោយព្រៃព្រឹក្សាខៀវ ស្រងាត់ ដោយបែងចែកជាតំបន់ ឬមណ្ឌលដាច់ ដោយឡែកពីគ្នា។ ក្នុងនោះ ក៏មានច្រករបៀងដំរី ដែល បង្កើតឡើងតាំងពីឆ្នាំ២០០២ ដើម្បីជួយក្រសួង-កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តំបន់ច្រករបៀង នេះតភ្ជាប់ពីកន្លែងមួយទៅកន្លែងមួយ ដោយមាន ស្នាក់ការល្បាត រហូតដល់ចំបក់ ស្រែអំបិល ស្ទឹងព្រាត់ ត្រពាំងរូង តាតៃ និងកោះប៉ោ។ ក្រុមល្បាតរួមមាន មន្ត្រីរដ្ឋបាលព្រៃឈើ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស កងយោធពលខេមរភូមិន្ទ និងអង្គភារសម្ព័ន្ធ- សត្វព្រៃ ដែលមានកញ្ញាស៊ូវណ្ណា ហ្គោនឡែត ជា នាយិកាប្រតិបត្តិ។ កងល្បាតមានឧទ្ធម្ភាគចក្រ១ គ្រឿង សម្រាប់ឃ្លាំមើលពីលើអាកាស និងរថយន្ត ម៉ូតូ ជំរុញការងារឱ្យប្រព្រឹត្តទៅដោយរលូន ដើម្បីអភិ- រក្សសត្វដំរី និងសត្វព្រៃដទៃទៀត។ សហគមន៍មាន កសិដ្ឋានបណ្តុះកូនឈើរាប់លានដើម និងដាំឈើឡើង វិញ ដើម្បីជួសជុលគម្របព្រៃ ដែលខូចខាតដោយ ការកាប់បំផ្លាញ កន្លងមក។ ស្ថានីយបណ្តុះកូនឈើ មាន២ប្រភេទ គឺផ្ទះកញ្ចក់ និងផ្ទះសំណាញ់ សម្រាប់ បណ្តុះ និងបែងចែកបន្សាំកូនឈើទៅតាមអាយុ និង ប្រភេទរបស់វា ដោយមានប្រព័ន្ធស្រោចស្រព ដោយ កុំព្យូទ័រ មានលទ្ធភាពកំណត់អត្រាសំណើម និងជីជាតិ ដល់កូនឈើបណ្តុះ។
ដោយឡែក អ្នកទេសចរ មួយចំនួនដែលបាន ទៅកម្សាន្តនៅជីផាត បានឱ្យដឹងស្របគ្នាថា ពួកគាត់ ជាអ្នករស់នៅរាជធានីភ្នំពេញ ចេះតែអផ្សុក ធុញ ថប់តប់ប្រមល់ ដោយសារចរាចរណ៍ចង្អៀតពេក។ លុះបានទៅកម្សាន្តនៅតំបន់ព្រៃសហគមន៍អេកូ- ទេសចរណ៍ជីផាត ជាពិសេសបានជិះទូកមើលទេសភាព តាមដងស្ទឹង បានបោះជំរំដេកក្នុងព្រៃ បានជិះកង់ឡើង ជំរាលភ្នំ ក៏ទទួលអារម្មណ៍ថា ភាពស្ពឹកស្រពន់ធុញ ថប់តប់ប្រមល់ត្រូវរលាយបាត់គ្មានសល់ ជំនួសមក វិញដោយភាពស្រស់ថ្លា ហើយតាំងចិត្តថា ឱ្យតែមាន ឱកាសទំនេរ នឹងនាំគ្នាទៅកម្សាន្តនៅទីនោះទៀត៕
រមណីយដ្ឋានកម្ពុជា ៖ ទឹកឈូរខេត្តកំពត
ធ្វើដំនើរចេញពីទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ ៣ រឺលេខ ៣១ កាត់តាមស្រុកបន្ទាយមាស, កំពង់ត្រាច លោកអ្នកនឹងចូលដល់ ទឹកធម្មជាតិបែកនារតីនៃប្រទេសកម្ពុជា គឺខេត្តកំពត។ ខេត្តកំពត គឺជាខេត្តមួយជាប់ឆ្នេរសមុទ្ទ ដែលមានសក្តានុពល ផ្នែកទេសចរណ៌, នេសាទ និងកសិកម្មនានា ព្រោះទឹកដីនេះ សម្បូរដោយធនធាន ធម្មជាតិ មាន ព្រៃឈើ, ភ្នំថ្ម ដែលមាន រ៉ែធម្មជាតិ។ ចំពោះសក្តានុពលទេសចរណ៌, ខេត្តកំពត មានតំបន់ទេសចរណ៌ធម្មជាតិ ជាច្រើនដូចជា តំបន់ឆ្នេរជ្រោយអំពិល, ទីក្រុងចំណាស់ និងព្រែកដ៏ស្រស់ស្អាតក្នុង ទីក្រុងកំពត, រមណីយដ្ឋានភ្នំបូកគោ និងសម្រស់ទឹកធ្លាក់ ទឹកឈូរ ដែលពេលនេះ យើងខ្ញុំសូមនាំអារម្មណ៌លោកអ្នក ហែលទឹកដ៏ត្រជាក់នៃទឹកឈូរ ខេត្តកំពត។
ធ្វើដំនើរ កាត់​តាម​ដងស្ទឹង​ដ៏​ធំ​មួយ​នៅ​ក្រុង​កំពត និង​បត់​ស្តាំ​តាម​ផ្លូវ​មួយ​ដែល​មាន​ចម្ងាយ​៧​គីឡូម៉ែត្រ លោកអ្នក​នឹង​ប្រទះ​ភ្នែក​ឃើញ​ផ្លូវទឹក​មួយ​គួរ​ជាទី​ចាប់ចិត្ត​ដិតអារម្មណ៍​ ជាខ្លាំង​។ ទី​នោះ​ត្រូវបាន​គេ​ស្គាល់​ថា​រមណីយដ្ឋាន​ទឹកឈូ​។ រមណីយដ្ឋាន​ទឹកឈូ​នេះ មាន​ទឹក​ដ៏​ត្រជាក់​និង​ថ្លា​ដូច​កញ្ចក់​។ នៅ​កន្លែង​ដ៏​មនោ​រម្យ​មួយ​នេះ មាន​ហាង​លក់​អាហារ​ច្រើន​កន្លែង ដោយ​មាន​លក់​ចាប់ពី​ផ្លែឈើ រហូត​ដល់​មាន់​ខ្វៃ​និង​ត្រី​អណ្តែង​អាំង​ជាដើម​៕
6066kampot_teuk_chhou.jpg
- See more at: http://neavea.com/view.php?article=44&title=%E1%9E%9A%E1%9E%98%E1%9E%8E%E1%9E%B8%E1%9E%99%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%B6%E1%9E%93%E1%9E%91%E1%9E%B9%E1%9E%80%E1%9E%88%E1%9E%BC%E1%9E%9A%20%E1%9E%81%E1%9F%81%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%80%E1%9F%86%E1%9E%96%E1%9E%8F#sthash.SmO3pHp9.dpuf
ររមណីយដ្ឋានកម្ពុជា ៖ ទឹកឈូរខេត្តកំពត

No comments:

Post a Comment

Sample text

Sample Text

Sample Text