Recent Posts

Download

Tuesday, December 17, 2013

កម្ពុជាមាតុភូមិខ្ញុំ




នៅក្នុងប្រទេសកម្ពុជាយើងពីមួយថ្ងៃទៅមួយថ្ងៃមានភ្ញៀវ
ទេសចណ៍មកទស្សនានៅតាមប្រាសាទរមណីយដ្ឋាននានា
ជារៀងរាល់ថ្ងៃ ដែលអាចឲ្យប្រជាពលរដ្ឋនៅបណ្ដាលខេត្ត
មួយចំនួនអាចរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ
និងមានលទ្ធិភាពអាចឲ្យកូនៗរបស់ខ្លួនបានរៀនសូត្រ។
ហេតុនេះយើងគួរតែមានមោទនភាព ដែលបានកើតជាខ្មែរ!


ចំណែកនាងខ្ញុំមានមោទនភាពណាស់ដែលកើតជាខ្មែរ
ហើយនាងខ្ញុំមានកំនាព្យមួយបទផ្ញើជូនកូនខ្មែរគ្រប់រូប
កំនាព្យនោះមានចំណងជើងថា"មោទនភាពជាតិខ្មែរ"
កំនាព្យនេះមានខ្លឹមសារដូចខាងក្រោម៖
ខ្មែរយើងសំបូរគ្រប់បែបយ៉ាង ជាភ័ព្វសំណាងយើងគ្រប់គ្នា
 ដែលកើតជាខ្មែរគ្រប់អង្គា ប្រទេសនានាកោតសរសើរ។
ខ្មែរយើងសំបូរច្រើនពេកពន់ ក្នុងដីមានធនរ៉ែប្រសើរ
ក្នុងទឹកមានត្រីច្រើនអន្លើ សម្បត្តិព្រៃឈើច្រើនអស្ចារ្យ។
រីឯប្រាសាទក៏ប្រពៃ គឺជាស្នាដៃពីដូនតា
ជញ្ជាំងមានក្បូរក្បាច់រចនា ជារូបអប្សរាដ៏ថ្លាថ្លៃ។
ពលរដ្ឋសប្បាយរាល់កាយា ទេសចរណ៍ទស្សនារាល់យប់ថ្ងៃ
លក់ដូរយកប្រាក់បានកម្រៃ ជីវភាពថ្លាថ្លៃដោយប្រាសាទ។
ឃើញទេកម្ពុជាល្អណាស់ គួរកុំក្រឡាស់ឲ្យហ្មងសៅ
ខិតខំរក្សាឲ្យល្អទៅ ដើម្បីកូនចៅជំនាន់ក្រោយ។

No comments:

Post a Comment

 

Sample text

Sample Text

Sample Text