ខេត្តកំពង់ស្ពឺជាខេត្តមួយក្នុងចំណោមខេត្តរាជធានីចំនួន២៤របស់
ព្រះរាជាណាចក្រកម្ពុជានោះ
កំពង់ស្ពឺត្រូវបានគេចាត់ទុកថាមាន
សក្តានុពលយ៉ាងប្រសើរលើការទាក់ទាញភ្ញៀវទេសចរដោយសារ
ទឹកដីនៃខេត្តតំបន់ខ្ពង់រាបមួយ
នេះមានរមណីយដ្ឋានបែបធម្មជាតិ
យ៉ាងស្រស់ត្រកាលជាច្រើនកន្លែងដែលភាគច្រើន
ស្ថិតនៅក្នុងទឹកដី
នៃស្រុកដែលសំបូរព្រៃឈើគឺស្រុកឳរាល់និងស្រុក
ភ្នំស្រួច។ផ្អែកតាម
ការអោយដឹងពីមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ
បានឲ្យ ដឹងថា
បច្ចុប្បន្ននេះតំបន់ទេសចរណ៍ធម្មជាតិរបស់ទឹកដី
នៃខេត្តកំពង់ស្ពឺដែល
កំពុងមានការទាក់ទាញភ្ញៀវទេសចរច្រើនជាងគេមានដូចជា:
- រមណីយដ្ឋានឧទ្យានជាតិព្រះសុរាម្រិតកុសមៈ(ភ្នំគិរីរម្យ) :
តំបន់ទេសចរណ៍មួយនេះមានទីតាំងស្ថិតនៅក្នុងទឹកដីភូមិដំរីផុង
ឃុំគិរីរម្យស្រុកភ្នំស្រួចមានចម្ងាយប្រមាណ១១៧គ.ម
ពីរាជធានីភ្នំពេញ ។ទីនេះជារមណីយដ្ឋានបែបធម្មជាតិមានខ្យល់អាកាសល្អបរិសុទ្ធគ្របដណ្តប់ដោយដើមឈើតូចធំជាច្រើន ជាពិសេសនោះគឺដើមស្រល់
និងមានទីកន្លែងទឹកធ្លាក់សំរាប់អោយ
ភ្ញៀវទេសចរទូទៅងូតលេងបានយ៉ាងសប្បាយរីករាយ ។
នៅក្បែរជើងភ្នំគិរីរម្យក៏មានរមណីយដ្ឋានកែច្នៃមួយដែលត្រូវបាន
រៀបចំឡើងសំរាប់អ្នកទេសចរទូទៅ
សំរាកលំហែកំសាន្តដោយមានទាំងភោជនីយដ្ឋានសណ្ឋាគារ សួនសត្វ
ផ្សារទំនើប កន្លែងក្មេងលេង សួនច្បារ
រូបចំលាក់ដាយណូស័រទីលានលេងកីឡា និងកន្លែងជិះតាមខ្សែកាប
ជាដើមផងដែរ។
- រមណីយដ្ឋានទឹកធ្លាក់ចំបក់
ទីនេះជាតំបន់រមណីយដ្ឋានបែបធម្មជាតិដែលមានទេសភាពយ៉ាងស្រស់ត្រកាលជាមួយនឹងទឹកធ្លាក់ដ៏ត្រជាក់ ស្រេប ។
បច្ចុប្បន្នតំបន់ទេសចរណ៍មួយនេះត្រូវបានរៀបចំអភិវឌ្ឍឡើងយ៉ាង
ប្រសើរដើម្បីឲ្យកាន់តែមានការ ទាក់ទាញភ្ញៀវទេសចរទ្វេរឡើងថែមទៀត
។ ទឹកធ្លាក់ចំបក់មានទីតាំងស្ថិតនៅមិនឆ្ងាយប៉ុន្មានពីតំបន់ទីរមណីយដ្ឋានភ្នំគិរីរម្យនោះទេ។
- រមណីយដ្ឋានល្អាងភ្នំចាស់
រមណីយដ្ឋានល្អាងភ្នំចាស់ស្ថិតនៅក្នុងទឹកដីស្រុក
ឱរ៉ាល់ជារមណីយដ្ឋានប្រវត្តិសាស្ត្រដែលគេទើប
នឹងរកឃើញកាលពីពេលថ្មីៗកន្លងមកនេះ ។នៅទីនេះសម្បូរទៅដោយល្អាងភ្នំធំៗជាពិសេសអ្នកទៅកម្សាន្តនៅទីនោះនឹងបានទស្សនារបាំនិងស្គាល់ពីទំនៀមទម្លាប់របស់ជនជាតិភាគតិច
ដែលនៅទី នោះគឺជនជាតិកួយ ។
- រមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំព្រះ
ភ្នំព្រះជាកន្លែងប្រមូលផ្តុំប្រជាពលរដ្ឋនៅទីជិតឆ្ងាយឲ្យមកគោរព
បូជាបន់ ស្រន់តាមជំនឿរបស់ពួកគាត់
ព្រោះទីនោះមានភាពអច្ឆរិយខ្លាំងណាស់ខាងជំនឿ ។
នៅរដូវបន់ស្រន់ចូលមកដល់ប្រជាពលរដ្ឋទូទៅនាំគ្នាសម្រុកមកទីនោះ
រាប់ពាន់នាក់ ដើម្បីធ្វើបុណ្យទានតាមចំណង់ចំណូលចិត្តរបស់ពួកគាត់
។ ទីនេះជាកន្លែងបួងសួងពូកែស័ក្តិសិទ្ធិណាស់ ។
នៅតាមជើងភ្នំព្រះមានសំណង់បែបសាសនាផ្សេងៗពីគ្នា
ដែលភាគច្រើនបានសង់ព័ទ្ធនៅជុំវិញភ្នំព្រះ ។
ភ្នំព្រះមានរូងភ្នំនិងល្អាងភ្នំជាច្រើនមានលក្ខណៈធម្មជាតិពិតៗ
។
ល្អាងភ្នំនិងរូងភ្នំខ្លះត្រូវបានគេរៀបចំជាកន្លែងគោរពសក្ការៈ
។
រមណីយដ្ឋានវប្បធម៌ទេសចរណ៍ភ្នំព្រះមានផ្ទៃដី១០០ហិកតាស្ថិតនៅ
ក្នុងស្រុក ឱរ៉ាល់មានចម្ងាយជាង៥០គីឡូម៉ែត្រ
ពីទីរួមខេត្តកំពង់ស្ពឺ ។
- រមណីយដ្ឋានទេទឹកពុះ
ទីនេះមានទីតាំងនៅក្នុងភូមិភ្នំទេ ឃុំសង្កែសាបទ
ស្រុកឱរ៉ាល់មានចម្ងាយ៦០គីឡូម៉ែត្រែពីទីរួមខេត្តកំពង់ស្ពឺ
បត់ស្តាំពីផ្លូវជាតិលេខ៤ ឆ្ពោះទៅស្រុកឱរ៉ាល់ ។
តំបន់នេះស្ថិតនៅក្នុងវាលស្មៅទល់មុខភ្នំទេ
ដែលមានទឹកហូរចេញពីក្នុងដីខួបប្រាំងខួបវស្សា
ហើយមានសីតុណ្ហភាព៧០អង្សាសេចេញផ្សែងហុយៗ ។
នៅរដូវវស្សាផ្ទៃទឹកក្តៅមានទំហំតូច
និងរដូវប្រាំងទឹកក្តៅមានទំហំធំព្រោះទឹកតិច ។
តំបន់នេះមានលក្ខណៈ
ធម្មជាតិសុទ្ធសាធនិងមានតែមួយគត់នៅប្រទេសកម្ពុជាយើង ។ ផ្ទៃ
ទឹកនៅទេទឹកពុះ មានទំហំ៥ហិកតា
ដែលដុះព័ទ្ធជុំវិញទៅដោយស្មៅនិងភក់លាយជាមួយដុំថ្មពណ៌ក្រហម ។
ទេទឹកពុះមានផ្ទៃទឹកសុទ្ធ៨០ ម៉ែត្រការ៉េ
ដែលមានទឹកផុសចេញពីក្នុងដី ៦កន្លែងមានក្លិនដូចស្ពាន់ធ័រ
ឬថ្មកំបោរ ។
ប្រជាពលរដ្ឋរស់នៅទីនេះគឺជនជាតិកួយគេហៅតំបន់នេះថាបឹងទេ ។
ពួកគេមានជំនឿថា
ទឹកបឹងទេនេះអាចយកទៅព្យាបាលជំងឺគ្រប់ប្រភេទនិងលុបលាងមុខ
លើករាសី (តាមការរៀប ចំនិងជំនឿរបស់ជនជាតិកួយ) ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment