Recent Posts

Download

ល្បែងប្រជាប្រិយខ្មែរ






ល្បែងចាប់កូនខ្លែង 

ល្បែងចាប់កូនខ្លែងជាល្បែងមួយរបស់កុមារាកុមារីជំទង់ៗតែងលេងក្នុងវេលាយប់ខែ
ភ្លឺនៅរដូវចូលឆ្នាំឬនៅពេលទំនេរ។ល្បែងនេះពេលលេងគេចាត់ម្នាក់ដែលមានមាឌធំ អោយធ្វើជាមេហ្វូងហៅថាមេមាន់ចាត់ច្រើននាក់អោយធ្វើជាកូនមាន់ហើយគេចាត់ម្នាក់ ទៀតអោយធ្វើជាខ្លែងចាំចាប់កូនមាន់។ម្នាក់គេយកក្រមាក្រវាត់ចង្កេះអោយតឹងណែន
ការពារកុំអោយរបូតសំលៀកបំពាក់។គេនាំគ្នាបង្កាត់ភ្លើងអោយបានជាភ្នក់១តូចដោយ
កំទេចអុសហើយម្នាក់ដែលធ្វើមេមាន់បញ្ជាអោយកូនរបស់ខ្លួនតោងចង្កេះតៗគ្នារហូត
ដល់អស់ដោយឈរជាជួររួចដើរក្រឡឹងព័ទ្ធជុំភ្នក់ភ្លើង។ជាមួយគ្នានេះមេមាន់ពោលពាក្យ
ចំអក ឡកឡឺយអោយន័យទៅខ្លែងថា៖ ចាប់កូនខ្លែងប្រលែងកូនមាន់ ម្ចាស់ដេញទាន់យក
មាន់ទៅលាក់លាក់ឯណាលាក់ក្បាលដំណេកម្ចាស់ភ្ញាក់ពីដេកស្រវារកភ្លើង។ចំណែកម្នាក់
ដែលធ្វើខ្លែងឈរធ្វើព្រងើយកាលបានឮមាន់និងកូនមាន់ស្រែកដូច្នេះក៏ដើរចូលទៅរកភ្នក់
ភ្លើងហើយនិយាយសុំភ្លើងថា «ដូនៗសុំភ្លើង!»
មាន់ឆ្លើយថា រលត់
ខ្លែងសុំថា : សុំមួយអង្កត់
មាន់ថា​ មិនអោយ
ខ្លែងថា ម៉េចមិនអោយ
មាន់ថា អោយតែកូនណាកំបាក់កំបែក
ខ្លែងកាលបានឮមេមាន់ថាអោយកូនណាកំបាក់កំបែកដូច្នេះក៏តាំងដេញចាប់បេះយកកូនណា

ដែលនៅក្រោយគេ។ឯមេមាន់ខំការពារកូនរបស់ខ្លួនកុំអោយគេបេះយកបាន។​ចំណែកកូនមាន់
ក៏ខំប្រឹងតោងចង្កេះគ្នាយ៉ាងជាប់រត់ពេនចុះពេនឡើងខ្លាចខ្លែងចាប់បេះយកខ្លួនម្នាក់ៗបាន។ជួន
ខ្លែងបេះយកកូនបានម្ខង១មួយ២ទាល់តែអស់ជួនក៏បេះបានតែ១។តែគេមានលក្ខខ័ណ្ឌមួយថា
បើកូនណារបូតចេញពីមេព្រោះប្រឹងគេចខ្លាំងហើយកូននោះបានក្រាបទៅនឹងដីនោះមេខ្លែង
មិនត្រូវចាប់គេទេ។កាលអស់កំលាំងហត់រៀងខ្លួនហើយក៏ឈប់សំរាកបន្ដិចហើយផ្លាស់ប្ដូរគ្នា
លេងតទៅទៀតគេលេងតែងរបៀបនេះរហូតដល់ពេលឈប់។ប៉ុន្ដែល្បែងដូចគ្នានេះនៅស្រុក
ខ្លះគេហៅតំរូវន័យតាមរបៀបលេងថា«ល្បែងខ្លែងចាប់កូនមាន់»ក៏មាន។ល្បែងនេះជាការបង្ហាត់
មនុស្សអោយចេះប្រុងស្នៀតប្រុងស្មារតីអោយរហ័យរហួនចេះការពារខ្លួននិងគ្រួសារផង។
 លាក់កន្សែង
ល្បែងលាក់កន្សែង ជាល្បែងមួយ យ៉ាងរបស់ក្មេងខ្មែរក្នុងបុរាណកាល តែងលេង​សម្រាប់​
ជាទី​កំសាន្តសប្បាយនៅពេលយប់ខែភ្លឺក្នុងរដូវចូលឆ្នាំឬនៅពេលជាចន្លោះការហត់នឿយ
ម្តងៗ ។មុនដំបូង ពួកក្មេងៗគេបបួលគ្នាបានចំនួនពី ៦-៧ នាក់ឡើងទៅឲ្យអង្គុយ​ច្រហោង
ដំកង់​ជាវង់​មូលដាក់ដៃទាំងពីរទៅមុខលើក្បាលជង្គង់ក្នុងទីណាមួយដែលជាទីវាល​ស្រឡះ
​រាបស្មើ​ល្អ។ហើយគេយកកន្សែង​ឬក្រមាតូចមួយមករុំមូរឆ្មូលតឹងណែនល្អទុកជាយបន្តិច
សម្រាប់​កាន់​​យួរបានសន្មត់ហៅថាកន្សែងមានម្នាក់ក្រោកចេញទៅក្រៅវង់កាន់កន្សែង
នោះដើរព័ទ្ធ​ជុំវិញយ៉ាងលឿនពីខាងក្រោយខ្នងអ្នកអង្គុយបញ្ឆោតអ្នកអង្គុយមិនឲ្យដឹងខ្លួន
ថា គេលាក់​កន្សែង​ក្រោយខ្នងអ្នកណា។
សកម្មភាពរបស់អ្នកលេង ដូចរូបភាពខាងមុខនេះ ៖
 ល្បែងនេះមានតំណមយ៉ាង តឹងរ៉ឹងមិនឲ្យអ្នកលេងងាកក្រោយ ឬលួកដៃទៅខាងក្រោយ
ខ្នងបើ​អ្នកណាមួយហ៊ានងាកឬលូកស្ទាបខាងក្រោងខ្នង អ្នកលាក់គេមាន​អំណាចទណ្ឌកម្ម
​អ្នក​នោះមិនឲ្យឡើងលាក់កន្សែងឬគេឲ្យអ្នក​នោះអង្គុយធ្មេចភ្នែកក៏បានស្រេចតែគេដាក់​ទៅ
​យ៉ាង​ណា​តាមចិត្តគេស្ម័គ្រ។អ្នកលាក់លុះរត់ក្រឡឹងអ្នកអង្គុយ២.៣ជុំហើយ មើលតែអ្នកណា
​អង្គុយ​បែប​​ភ្លេចខ្លួនគេក៏ដាក់កន្សែងក្រោយខ្នងអ្នកនោះភ្លាមរួច​គេរត់យ៉ាងរហ័សព័ទ្ធវង់អ្នក
អង្គុយដើ​ម្បី​​​ឲ្យ​ ឆាប់មកដល់កន្លែងកន្សែងដែលគេដាក់នោះ។​បើអ្នកដែលគេត្រួវលាក់កន្សែង​
ពីក្រោយខ្នងនោះមិនដឹងខ្លួនលុះអ្នកលាក់រត់ក្រឡឹងមកម្តងទៀតចាប់យកកន្សែងនោះបាន
មុនគេទុកអ្នកលាក់នោះជាអ្នកឈ្នះត្រូវមានអំណាចរើសយក​កន្សែងនោះ​ទៅគក់​ខ្នង​អ្នក​ដែល​អង្គុយនោះហើយគេយកកន្សែងលាក់តទៅទៀត។តែបើអ្នកអង្គុយដឹងខ្លួនថាគេលាក់កន្សែង
​ចំ​ក្រោយ​ខ្នងខ្លួនហើយចាប់យកកន្សែងបានមុនអ្នកលាក់រត់មកដល់គេទុកអ្នកអង្គុយនោះជា
អ្នកឈ្នះ ត្រូវ​មាន​អំណាចក្រោកឡើងចាប់កន្សែងដេញគក់អ្នកលាក់ នោះវិញ តែបើអ្នក​នោះ
​គេរត់ទៅ​ដល់​កន្លែង​ចន្លោះ​អង្គុយបានទៅអ្នកកាន់កន្សែងនោះមិនត្រូវគក់គេទេត្រូវរត់ក្រឡឹង
អ្នកអង្គុយ​បាន​ដំកង់ដើម្បីនឹងលាក់តទៅទៀតគឺថាអ្នកលាក់ពីមុនត្រូវទៅអង្គុយកន្លែងអ្នក
ចាប់កន្សែងបានក្នុងវង់ដដែល។គេលេងតែរបៀបនេះរហូតដល់ពេលយឈប់។ជួនកាលអ្នក
ខ្លះមិនដែលបានឡើងលាក់កន្សែងនឹងគេម្តងសោះក៏មានព្រោះគេលាក់កន្សែងក្រោយខ្នង
ខ្លួនមិនដឹងរវលតែគេគក់ខ្នងរាល់ពេល។ល្បែងនេះគេលេងដើម្បីហាត់ខ្លួនឲ្យមានស្មារតីរឹង
ប៉ឹង ហើយរហ័សរហួនឲ្យ​មាន​ប្រាជ្ញា​វាង​វៃ ហាត់ទម្លាប់ ខ្លួនឲ្យចេះប្រុងស្មារតីជានិច្ច ៕
  ចោលឈូង
ល្បែងឈូង ជាល្បែងមួយយ៉ាង របស់មនុស្សកម្លោះក្រមុំ ឬមនុស្ស​ចំណាស់ៗ
ប្រុស ស្រី ទូ​ទាំង​កម្ពុជ​​រដ្ឋ គេ​តែង​លេង​នៅ​វេលាយប់ ខែភ្លឺ ក្នុង​រដូវ​ចូលឆ្នាំថ្មី
(ខែចេត្រ-ពិសាខ) ។ គេចែកគ្នា ២​ពួក​ប្រុស ១​ពួក ស្រី ១​ពួក។ ក្នុង ១ ពួកៗមាន
គ្នាចំនួនពី ១០នាក់ ឬ ២០នាក់ ឡើងទៅ ឈរ​ត្រៀម​​​​ជា​​២​ជួរ ទល់​មុខ​គ្នា ឃ្លាតពី
គ្នាប្រមាណជា ៨ ឬ ១០ ម៉ែត្រ ។ គេយកក្រមា​ ឬ​កន្សែង​មក​ឆ្មូល​ឲ្យ​មូលចងរឹត​ឲ្យ
​តឹង​ណែន​ល្អ ទុកឲ្យ​មាន​កន្ទុយ​បន្តិច​ហៅ​ថា “ឈូង” សម្រាប់កាន់បោះ ឬ​ចោល​
ទៅ​មក​រក​គ្នា ។
សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ     ៖

 ឈូងមាន ២បែប៖
      ១- ឈូងច្រៀងរាំ
       ២- ឈូងលោះខ្ញុំ
១- ឈូងច្រៀងរាំ មុនដំបូង ពូកខាងប្រុសបោះ​ឈូងទៅ​ឲ្យពួក​ខាង​ស្រី ពូកខាង
​ស្រី​ប្រុង​ចាប់​កុំ​ឲ្យ​ធ្លាក់​ដល់​ដីបើធ្លាក់ដល់ដីគេចាត់ជាស្អុយ ហើយ​គេ​ផ្តើម​ទៅឲ្យ
ខាងប្រុសវិញពួកខាង​ប្រុស​​ប្រុង​​ចាប់​​កុំ​​ឲ្យ​​ធ្លាក់​​ដល់​​ដី។កាលចាប់បានហើយចោល
សំដៅទៅពូកខាងស្រី គឺសំដៅ​នាង​​ណា​​​ដែល​ខ្លួន​ស្ម័គ្រ​ បើចោលខុសគេចាត់ទុក
ស្អុយ រួចគេ​ផ្តើមបោះ​ជាថ្មី​ទៀត បើ​ចោល​ត្រូវ​ស្រី​ណា​ហើយ ស្រី​នោះ​​ច្រៀង​​រាំ
យក​ឈូង​ទៅ​ជូន​ខាង​ប្រុសហៅថាច្រៀងរាំជូនឈូង។របៀប​ច្រៀង​រាំ​នោះម្នាក់​កាន់
​ឈូង​នាំ​មុខ ម្នាក់ដៃទទេរាំតាមក្រោយ ហើយច្រៀងជាទំនុកថា ៖
ប្អូនចាប់ឈូងបាន ឈូងបែកជាបួន ព្រលឹងប្រុសស្ងួន ទទួលឈូងទៅ” ។
ពូកស្រីៗក្រៅពីនោះគ្រប់គ្នាទទួលថា ៖
ឱណាកែវ កែវពិអា ឱណាកែវអឺយ អឺអឺងអឺយ!
រួចហើយហុចឈូងនោះទៅខាងប្រុសៗ ទទួលយក ហើយក៏ផ្តើម បោះ​ឈូង​នោះ
ទៅ​ឲ្យ​ខាង​ពួក​ស្រីៗ​ចាប់វិញ។បើពូកស្រីៗចាប់ឈូងបានក៏ចោលសំដៅទៅពូកខាង
ប្រុសបើ​ចោល​​ត្រូវប្រុសណាប្រុស​នោះ​ត្រូវ​រាំ​នាំឈូងទៅជូនខាងពូកស្រីៗ ដោយ​រៀង
ជាទំនុកថា៖   “ បងចាប់ឈូងបាន បងបី​ត្រកង ព្រលឹងមាសបង ទទួល ឈូង ទៅ” ។
ពូកប្រុសៗ គ្រប់គ្នាទទូលបន្ទរថា៖ “ ឱណាកែវ កែវ​ពិអា ឱណាកែវអឺយ អឺអឺងអឺយ !” 
ហើយហុច ឈូងនោះទៅខាងស្រីៗ ទទួលយក ទើបផ្តើមបោះតទៅទៀត ។
២- ឈូងលោះខ្ញុំ ដើមដំបូង ខាងប្រុសគេផ្តើមច្រៀង ១ទំនុកជាមុខ ។ ឯទំនុក​ច្រៀង
​ឈូង​មាន​ច្រើន​បែបប្លែក​ទៅ​តាម​ប្រាជ្ញា​របស់​អ្នក​នាំ​ច្រៀង​និងតាមស្រុក។ទីនេះស្រង់
យកតែទំនុកធម្មតាដែលអ្នកលេងឈូងគ្រប់ស្រុកគេតែងច្រៀងគ្រប់គ្នាថា៖“​បងបោះ
ឈូងទៅ អូនអើយ កំពស់​ចុង​ដូង(ស្ទូន)ក្រមុំឈរច្រូង អូនអើយទទួលឈូងបង”
 ឬថា “បងបោះឈូងទៅ ឈូង​បែក​​ជាបួន ស្រីណាមានខ្លូន ទទួលឈូងបង” ។ល។
 ច្រៀង​ហើយ​គេ​ស្រែក ប្រាប់ថា “ឈូង​អើយ​ឈូង!” ហើយអ្នកផ្តើមទំនុក​ក៏បោះ​ឈូង
​ទៅ​លើ​ពួក​ស្រីៗឲ្យពួកស្រីៗចាប់។ខាងស្រី​ចាប់​ឈូងបាន គេចោល​សំដៅ​ទៅ​រក​ប្រុស​ណាដែលគេត្រូវចិត្តបើចោលទៅត្រូវប្រុសណាគេ​ទៅ​​ចាប់​​យក​ប្រុស​នោះមកទុកខាង
ពូកគេ។បើចោលមិនត្រូវទេខាង​ប្រុស​នោះ​ចាប់​ឈូង​នោះ ចោលសំដៅមករកស្រីណា
ដែលគេស្ម័គ្រ បើខាង ប្រុស​ចោល​មកត្រូវខាងស្រីហើយ ប្រុស​ម្នាក់​ដែល​ត្រូវ​ចាប់​យក​
ទៅ​ទុក​មុន​នោះ ត្រូវបាន​មក​រូចខ្លួន បើប្រុសចោល មិនត្រូវស្រីវិញទេ ប្រុស​ម្នាក់នោះ​
ត្រូវនៅ​ខាង​ស្រីដដែល។បើខាងណាប៉ុនប្រសប់ចោលយកខាងម្ខាងទាល់តែអស់កាល
​​ណា​អស់​គ្នាហើយគេផ្តើម លេងសាជាថ្មី ដោយឲ្យ​ខាងស្រី​បោះ​ឈូង​ទៅ​ឲ្យ​ប្រុសគេ
ស្រែក​ច្រៀង​ថា៖ “អូនបោឈូងទៅ បងអើយ កំពស់ចុងស្លា ប្រុសឈរប្រៀបត្រាបង
អើយ​ទទួល​ឈូង​អូន”។ល។ច្រៀងហើយគេស្រែក​​ថា៖“ឈូងអើយឈូងអើយ”ហើយ
គេបោះឈូងទៅ​លើពូក​ប្រុសៗ។ឯខាង​ប្រុសបើគេចាប់បានឈូងខាងស្រីបានហើយ
គេចោល​ឈូង​នោះ​សំដៅខាងស្រីៗកាល​ត្រូវលើស្រីណាម្នាក់គេចាប់ស្រីនោះ​មក​ទុក
​ខាង​គេ។ខាងណាអស់មនុស្សគេចែ​គ្នាលេងសារជាថ្មី។មនុស្សដែលគេចាប់បាននោះ
ជូនកាលគេចងទុកឲ្យជិតលេងឲ្យរត់​ទៅកាន់​ទីផ្សេងៗ ជា​ការ​កំសាន្តសប្បាយ។របៀប
លេងបែបទី២ នេះជូនកាលអ្នកលេងគេច្រូតកាត់មិនបាច់​ច្រៀងស្រាប់តែ​ចោលតែម្តង
ក៏មាន។ល្បែងនេះរាប់ចូលក្នុងពួកការហាត់ភ្នែកឲ្យវៃហាត់ដៃឲ្យត្រង់ផងជាការកំសាន្ត
សប្បាយដោយ​មាន​ការរាំច្រៀងលាយជាមួយផង៕

No comments:

Post a Comment

 

Sample text

Sample Text

Sample Text