Recent Posts

Download

Friday, December 20, 2013

រមណីយដ្ឋានធម្មជាតិនៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​រាជធានី​ចំនួន​២៤​របស់
ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ កំពង់ស្ពឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន
​សក្តានុពលយ៉ាង​ប្រសើរ​លើ​ការ​ទាក់ទាញ​ភ្ញៀវទេសចរដោយសារ
​ទឹកដី​នៃ​ខេត្ត​តំបន់ខ្ពង់រាប​មួយ​ នេះ​មាន​រមណីយដ្ឋាន​បែប​ធម្មជាតិ
​យ៉ាង​ស្រស់​ត្រកាល​ជា​ច្រើន​កន្លែង​ដែលភាគច្រើន​ ស្ថិត​នៅ​ក្នុង​ទឹកដី
​នៃ​ស្រុក​ដែល​សំបូរ​ព្រៃឈើ​គឺ​ស្រុក​ឳ​រាល់​និង​ស្រុក ​ភ្នំស្រួច​។​​ផ្អែក​តាម
​ការ​អោយ​ដឹង​ពី​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ​ បាន​ឲ្យ​ ដឹង​ថា
​បច្ចុប្បន្ន​នេះ​តំបន់​ទេសចរណ៍ធម្មជាតិ​របស់​ទឹកដី​ នៃ​ខេត្តកំពង់ស្ពឺ​ដែល
​កំពុង​មានការ​ទាក់ទាញភ្ញៀវ​ទេសចរ​ច្រើន​ជាងគេ​មាន​ដូច​ជា​:

252525 Chambok-CBT-3 Kirirom_National_Park r2jj4l yaklom_lake2
-​ រមណីយដ្ឋាន​ឧទ្យា​ន​ជាតិ​ព្រះ​សុរា​ម្រិ​ត​កុស​មៈ​(​ភ្នំ​គិរី​រម្យ​)​ :
​តំបន់​ទេសចរណ៍​មួយ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទឹកដី​ភូមិ​ដំរី​ផុង​ ឃុំ​គិរី​រម្យស្រុក​ភ្នំស្រួច​មាន​ចម្ងាយ​ប្រមាណ​១១៧​គ​.​ម​ ពី​រាជធានី​ភ្នំពេញ​ ។ទី​នេះ​ជា​រមណីយដ្ឋាន​បែប​ធម្មជាតិ​មាន​ខ្យល់អាកាស​ល្អ​បរិសុទ្ធ​គ្របដណ្តប់​ដោយ​ដើមឈើ​តូច​ធំ​ជា​ច្រើន​ ជា​ពិសេស​នោះ​គឺ​ដើម​ស្រល់
 និង​មាន​ទីកន្លែង​ទឹកធ្លាក់​សំរាប់​អោយ​ ភ្ញៀវ​ទេសចរ​ទូទៅ​ងូត​លេង​បាន​យ៉ាង​សប្បាយ​រីករាយ​ ។​
​នៅ​ក្បែរ​ជើងភ្នំ​គិរី​រម្យ​ក៏​មាន​រមណីយដ្ឋាន​កែ​ច្នៃ​មួយ​ដែល​ត្រូវ​បាន​ រៀបចំ​ឡើង​សំរាប់​អ្នកទេសចរ​ទូទៅ​ សំរាកលំហែ​កំសាន្ត​ដោយ​មាន​ទាំង​ភោជនីយដ្ឋាន​សណ្ឋាគារ​ សួនសត្វ​ ផ្សារ​ទំនើប​ កន្លែងក្មេង​លេង​ សួនច្បារ​ រូបចំលាក់​ដាយ​ណូ​ស័​រ​ទីលាន​លេង​កីឡា​ ​និង​កន្លែង​ជិះ​តាម​ខ្សែកាប​ ជាដើម​ផង​ដែរ​។​
-​ រមណីយដ្ឋាន​ទឹកធ្លាក់​ចំបក់​
​ទី​នេះ​ជា​តំបន់​រមណីយដ្ឋាន​បែប​ធម្មជាតិ​ដែល​មាន​ទេសភាព​យ៉ាង​ស្រស់​ត្រកាល​ជាមួយនឹង​ទឹកធ្លាក់​ដ៏​ត្រជាក់​ ស្រេ​ប​ ។​ បច្ចុប្បន្ន​តំបន់​ទេសចរណ៍​មួយ​នេះ​ត្រូវ​បាន​រៀបចំ​អភិវឌ្ឍ​ឡើង​យ៉ាង​ ប្រសើរ​ដើម្បី​ឲ្យ​កាន់តែ​មានការ​ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទ្វេរ​ឡើង​ថែម​ទៀត​ ។​ ទឹកធ្លាក់​ចំបក់​មាន​ទីតាំង​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​ទី​រមណីយដ្ឋាន​ភ្នំ​គិរី​រម្យ​នោះ​ទេ​។​
-​ រមណីយដ្ឋាន​ល្អាង​ភ្នំ​ចាស់​
​រមណីយដ្ឋាន​ល្អាង​ភ្នំ​ចាស់​ស្ថិត​នៅ​ក្នុង​ទឹកដី​ស្រុក​ ឱ​រ៉ា​ល់​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដែល​គេ​ទើប​ នឹង​រក​ឃើញ​កាលពី​ពេល​ថ្មីៗ​កន្លង​មកនេះ​ ។នៅ​ទី​នេះ​សម្បូរ​ទៅ​ដោយ​ល្អាង​ភ្នំ​ធំៗ​ជា​ពិសេស​អ្នក​ទៅ​កម្សាន្ត​នៅទីនោះ​នឹង​បាន​ទស្សនា​របាំ​និង​ស្គាល់​ពី​ទំនៀមទម្លាប់​របស់​ជនជាតិភាគតិច​
ដែល​នៅ​ទី​ នោះ​គឺ​ជនជាតិ​កួយ​ ។​
-​ រមណីយដ្ឋាន​វប្បធម៌​ធម្មជាតិ​ភ្នំ​ព្រះ​
​ភ្នំ​ព្រះ​ជា​កន្លែង​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ​នៅ​ទី​ជិត​ឆ្ងាយ​ឲ្យ​មក​គោរព ​បូជា​បន់​ ស្រន់​តាម​ជំនឿ​របស់​ពួក​គាត់​ ព្រោះ​ទីនោះ​មាន​ភាព​អច្ឆរិយ​ខ្លាំង​ណាស់​ខាង​ជំនឿ​ ។​ នៅ​រដូវ​បន់ស្រន់​ចូល​មក​ដល់​ប្រជាពលរដ្ឋ​ទូទៅ​នាំ​គ្នា​សម្រុក​មក​ទីនោះ​ រាប់​ពាន់​នាក់​ ដើម្បី​ធ្វើបុណ្យ​ទាន​តាម​ចំណង់​ចំណូលចិត្ត​របស់​ពួក​គាត់​ ។​ ទី​នេះ​ជា​កន្លែង​បួងសួង​ពូកែ​ស័ក្តិសិទ្ធិ​ណាស់​ ។​ នៅ​តាម​ជើងភ្នំ​ព្រះ​មាន​សំណង់​បែប​សាសនា​ផ្សេងៗ​ពី​គ្នា​ ដែល​ភាគច្រើន​បាន​សង់​ព័ទ្ធ​នៅ​ជុំវិញ​ភ្នំ​ព្រះ​ ​។​ ភ្នំ​ព្រះ​មាន​រូងភ្នំ​និង​ល្អាង​ភ្នំ​ជា​ច្រើន​មាន​លក្ខណៈ​ធម្មជាតិ​ពិតៗ​ ។​ ល្អាង​ភ្នំ​និង​រូងភ្នំ​ខ្លះ​ត្រូវ​បាន​គេ​រៀបចំ​ជា​កន្លែង​គោរព​សក្ការៈ​ ។​ រមណីយដ្ឋាន​វប្បធម៌​ទេសចរណ៍​ភ្នំ​ព្រះ​មាន​ផ្ទៃដី​១០០​ហិ​កតា​ស្ថិត​នៅ​ ក្នុងស្រុក​ ឱ​រ៉ា​ល់​មាន​ចម្ងាយ​ជាង​៥០​គីឡូម៉ែត្រ​ ពី​ទីរួមខេត្ត​កំពង់ស្ពឺ​ ។​
-​ រមណីយដ្ឋាន​ទេ​ទឹក​ពុះ​
​ទី​នេះ​មា​នទី​តាំងនៅ​ក្នុងភូមិ​ភ្នំ​ទេ​ ឃុំ​សង្កែ​សា​បទ​ ស្រុក​ឱ​រ៉ា​ល់​មាន​ចម្ងាយ​៦០​គីឡូ​ម៉ែ​ត្រែ​ពី​ទីរួមខេត្ត​កំពង់ស្ពឺ​ បត់​ស្តាំ​ពី​ផ្លូវជាតិ​លេខ​៤ ​ឆ្ពោះទៅ​ស្រុក​ឱ​រ៉ា​ល់​ ។​ តំបន់​នេះ​ស្ថិត​នៅ​ក្នុង​វាលស្មៅ​ទល់មុខ​ភ្នំ​ទេ​ ដែល​មានទឹក​ហូរ​ចេញពី​ក្នុង​ដី​ខួបប្រាំងខួបវស្សា​ ហើយ​មាន​សីតុណ្ហភាព​៧០​អង្សា​សេ​ចេញ​ផ្សែងហុយៗ​ ។​ នៅ​រដូវវស្សា​ផ្ទៃ​ទឹក​ក្តៅ​មាន​ទំហំ​តូច​ និង​រដូវប្រាំង​ទឹក​ក្តៅ​មាន​ទំហំ​ធំ​ព្រោះ​ទឹក​តិច​ ។​ តំបន់​នេះ​មាន​លក្ខណៈ​ ធម្មជាតិ​សុទ្ធសាធ​និង​មាន​តែ​មួយ​គត់​នៅ​ប្រទេស​កម្ពុជា​យើង​ ​។​ ​ផ្ទៃ​ ទឹក​នៅទេ​ទឹក​ពុះ​ មាន​ទំហំ​៥​ហិ​កតា​ ដែល​ដុះ​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ស្មៅ​និង​ភក់​លាយ​ជាមួយ​ដុំ​ថ្ម​ពណ៌​ក្រហម​ ។​ ទេ​ទឹក​ពុះ​មាន​ផ្ទៃ​ទឹក​សុទ្ធ​៨០​ ម៉ែត្រការ៉េ​ ដែល​មាន​ទឹកផុស​ចេញពី​ក្នុង​ដី​ ៦​កន្លែង​មាន​ក្លិន​ដូច​ស្ពាន់ធ័រ​ ឬ​ថ្មកំបោរ​ ។​ ប្រជាពលរដ្ឋ​រស់នៅ​ទី​នេះ​គឺ​ជនជាតិ​កួយ​គេ​ហៅ​តំបន់​នេះ​ថា​បឹង​ទេ​ ។​ ពួក​គេ​មាន​ជំនឿ​ថា​ ទឹក​បឹង​ទេ​នេះ​អាច​យក​ទៅ​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​និង​លុបលាង​មុខ​ លើករាសី​ (​តាម​ការ​រៀប​ ចំ​និង​ជំនឿ​របស់​ជនជាតិ​កួយ​)​ ៕
Kirirom-National-Park-Cambodia-Young-girls-proudly-display-the-floral-wreaths-theyre-selling-in-a-small-market-IMG-2010sm
ខេត្តកំពង់ស្ពឺ​ទាក់ទាញ​ទេសចរ​តាម​រយៈ​រមណីយដ្ឋាន​ធម្មជាតិ​

Tuesday, December 17, 2013

កម្ពុជាមាតុភូមិខ្ញុំ




នៅក្នុងប្រទេសកម្ពុជាយើងពីមួយថ្ងៃទៅមួយថ្ងៃមានភ្ញៀវ
ទេសចណ៍មកទស្សនានៅតាមប្រាសាទរមណីយដ្ឋាននានា
ជារៀងរាល់ថ្ងៃ ដែលអាចឲ្យប្រជាពលរដ្ឋនៅបណ្ដាលខេត្ត
មួយចំនួនអាចរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ
និងមានលទ្ធិភាពអាចឲ្យកូនៗរបស់ខ្លួនបានរៀនសូត្រ។
ហេតុនេះយើងគួរតែមានមោទនភាព ដែលបានកើតជាខ្មែរ!


ចំណែកនាងខ្ញុំមានមោទនភាពណាស់ដែលកើតជាខ្មែរ
ហើយនាងខ្ញុំមានកំនាព្យមួយបទផ្ញើជូនកូនខ្មែរគ្រប់រូប
កំនាព្យនោះមានចំណងជើងថា"មោទនភាពជាតិខ្មែរ"
កំនាព្យនេះមានខ្លឹមសារដូចខាងក្រោម៖
ខ្មែរយើងសំបូរគ្រប់បែបយ៉ាង ជាភ័ព្វសំណាងយើងគ្រប់គ្នា
 ដែលកើតជាខ្មែរគ្រប់អង្គា ប្រទេសនានាកោតសរសើរ។
ខ្មែរយើងសំបូរច្រើនពេកពន់ ក្នុងដីមានធនរ៉ែប្រសើរ
ក្នុងទឹកមានត្រីច្រើនអន្លើ សម្បត្តិព្រៃឈើច្រើនអស្ចារ្យ។
រីឯប្រាសាទក៏ប្រពៃ គឺជាស្នាដៃពីដូនតា
ជញ្ជាំងមានក្បូរក្បាច់រចនា ជារូបអប្សរាដ៏ថ្លាថ្លៃ។
ពលរដ្ឋសប្បាយរាល់កាយា ទេសចរណ៍ទស្សនារាល់យប់ថ្ងៃ
លក់ដូរយកប្រាក់បានកម្រៃ ជីវភាពថ្លាថ្លៃដោយប្រាសាទ។
ឃើញទេកម្ពុជាល្អណាស់ គួរកុំក្រឡាស់ឲ្យហ្មងសៅ
ខិតខំរក្សាឲ្យល្អទៅ ដើម្បីកូនចៅជំនាន់ក្រោយ។

ប្រាសាទនៅកម្ពុជា



នៅប្រទេសកម្ពុជាយើង នៅគ្រប់ខេត្តក្រុងទាំងអស់
សុទ្ធតែមានប្រាសាទនិងរមណីយដ្ឋានធម្មជាតិជាច្រើន
 ដែលជាសម្បត្តិដ៏មានតម្លៃរបស់ខ្មែរ។ហេតុនេះយើង
ទាំងអស់គ្នាមានមោទនភាពណាស់ដែលកើតជាខ្មែរ!



 

Sample text

Sample Text

Sample Text